មានប្រសិទ្ធភាព៖ ថ្ងៃទី ៩ មេសា ឆ្នាំ ២០២៥

Samsung Electronics Co., Ltd. (“Samsung,”) ដឹងអំពីវិសាលភាពនៃសារសំខាន់របស់ឯកជនភាពចំពោះអតិថិជនរបស់ខ្លួន ព្រមទាំងចំពោះនិយោជិត និងដៃគូរបស់ពួកគេ ហើយយើងពុះពារធ្វើឱ្យច្បាស់លាស់អំពីរបៀបដែលយើងប្រមូល ប្រើប្រាស់ លាតត្រដាង ផ្ទេរ និងរក្សាទុកព័ត៌មានរបស់អ្នក។ គោលការណ៍ឯកជនភាពនេះផ្ដល់នូវទិដ្ឋភាពទូទៅនៃការប្រើប្រាស់ព័ត៌មានរបស់យើង ទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនដែលបានប្រមូលតាមរយៈសេវា Samsung Knox (គឺ “សេវាអាជីវកម្ម”)។

គោលការណ៍​ឯកជនភាពនេះអាចត្រូវបានធ្វើបច្ចុប្បន្នជាញឹកញាប់ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរនានានៅក្នុងការប្រើប្រាស់ព័ត៌មាន​ផ្ទាល់ខ្លួនរបស់យើងទាក់ទងនឹងសេវាអាជីវកម្ម ឬការផ្លាស់ប្ដូរនានាក្នុងច្បាប់​ជាធរមាន។ យើងនឹងបង្ហាញនៅផ្នែកខាងលើនៃគោលការណ៍ឯកជនភាពនេះ នៅពេលណាមានការធ្វើបច្ចុប្បន្នភាពថ្មីៗ។ ប្រសិនបើយើងធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពនេះ យើងនឹងជូនដំណឹងអ្នកជាមុនអំពីការផ្លាស់ប្តូរនានា ដែលយើងចាត់ទុកថាជាផលប៉ះពាល់សំខាន់ ដោយដាក់សេចក្ដីជូនដំណឹងនៅលើសេវាអាជីវកម្ម ឬតាមរយៈការផ្ញើអ៊ីមែលទៅអ្នក នៅពេលណាដែលសមស្រប។

តើយើងប្រមូលព័ត៌មានអ្វីខ្លះអំពីអ្នក?

យើងអាចប្រមូលប្រភេទព័ត៌មានផ្ទាល់ខ្លួនជាច្រើនដែលទាក់ទងនឹងសេវាអាជីវកម្ម។

តើយើងប្រើប្រាស់ព័ត៌មានរបស់អ្នកដោយរបៀបណា?

យើង​អាចប្រើប្រាស់​ព័ត៌មាន​ដែល​យើង​ប្រមូល សម្រាប់គោលបំណងដូចខាងក្រោម៖

តាមរយៈសេវាអាជីវកម្ម យើងអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនអំពីឧបករណ៍ដែលបានភ្ជាប់របស់អ្នកទៅតាមពេលវេលា និងនៅទូទាំងឧបករណ៍ កម្មវិធី ព្រមទាំងមុខងារតាមអនឡាញ និងសេវាដៃទៀត។ យើងអាចប្រើប្រាស់សេវាវិភាគភាគីទីបីនៅលើសេវាអាជីវកម្ម ដូចជា Google Analytics ជាដើម។ អ្នកផ្តល់សេវា ដែលគ្រប់គ្រងសេវាវិភាគទាំងនេះ ជួយយើងក្នុងការវិភាគអំពីការប្រើប្រាស់សេវាអាជីវកម្មរបស់អ្នក និងដើម្បីកែលម្អសេវាអាជីវកម្ម។ ព័ត៌មាន ដែលយើងទទួលបាន អាចត្រូវបានលាតត្រដាង ឬប្រមូលដោយផ្ទាល់តាមរយៈអ្នកផ្ដល់សេវាទាំងនេះ ហើយទាក់ទងនឹងភាគីទីបីផ្សេងទៀត ដែលប្រើប្រាស់ព័ត៌មាននេះ ឧទាហរណ៍ ដើម្បីវាយតម្លៃការប្រើប្រាស់សេវាអាជីវកម្ម ជួយគ្រប់គ្រងសេវាអាជីវកម្ម និងធ្វើរោគវិនិច្ឆ័យលើបញ្ហាផ្នែកបច្ចេកទេស។ ដើម្បីស្វែងយល់បន្ថែមអំពី Google Analytics, សូមចូលមើល http://www.google.com/analytics/learn/privacy.html និង https://www.google.com/policies/privacy/partners/

តើយើងលាតត្រដាងព័ត៌មានរបស់អ្នកទៅអ្នកណា?

យើងនឹងលាតត្រដាងព័ត៌មានរបស់អ្នកនៅក្នុងអាជីវកម្មរបស់យើងជាលក្ខណៈផ្ទៃក្នុង និងដល់អង្គភាពខាងក្រោម ប៉ុន្តែសម្រាប់តែគោលបំណងខាងលើ​ប៉ុណ្ណោះ។

តើយើងធ្វើអ្វីខ្លះដើម្បីរក្សាព័ត៌មានរបស់អ្នកឲ្យមានសុវត្ថិភាព?

យើងបានដាក់ចេញនូវវិធានការផ្នែករូបវន្ត និងផ្នែកបច្ចេកទេសសមហេតុផល ដើម្បីការពារព័ត៌មានដែលយើងប្រមូលទាក់ទងនឹងសេវាអាជីវកម្ម។ ទោះជាយ៉ាងនេះក្តី គួរកត់សម្គាល់ថា ទោះបីយើងប្រកាន់យកជំហានសមស្របដើម្បីការពារព័ត៌មានរបស់អ្នក គ្មានគេហទំព័រ ការបញ្ជូនតាមអ៊ីនធីណិត ប្រព័ន្ធកុំព្យូទ័រ ឬការភ្ជាប់គ្មានខ្សែណាដែលធានាការពារទាំងស្រុងនោះទេ។

តើយើងផ្ទេរព័ត៌មានរបស់អ្នកទៅណា?

ការប្រើប្រាស់ ឬការចូលរួមរបស់អ្នកនៅក្នុងសេវាអាជីវកម្មអាចពាក់ព័ន្ធនឹងការផ្ទេរ ឃ្លាំងផ្ទុក និងការដំណើរការព័ត៌មានរបស់អ្នកនៅខាងក្រៅប្រទេសដែលអ្នករស់នៅ ស្របតាមគោលការណ៍នេះ។ សូមកត់សម្គាល់ថា ច្បាប់នៃការការពារទិន្នន័យ និងច្បាប់ផ្សេងទៀតនៃប្រទេស ដែលព័ត៌មានរបស់អ្នកអាចត្រូវបានផ្ទេរ ប្រហែលជាមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយដូចនៅក្នុងប្រទេសរបស់អ្នកទេ។ យើងនឹងចាត់វិធានការសមស្រប ដោយអនុលោមតាមច្បាប់ជាធរមាន ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅតែត្រូវបានការពារ។

តើអ្នកមានសិទ្ធិអ្វីខ្លះ?

នៅក្រោមច្បាប់នៃយុត្តាធិការមួយចំនួន អ្នកអាចមានសិទ្ធិស្នើព័ត៌មានលម្អិតអំពីព័ត៌មានដែលយើងប្រមូលអំពីអ្នក លុបព័ត៌មានដែលប្រមូលបានអំពីអ្នក និងកែតម្រូវភាពមិនត្រឹមត្រូវនៅក្នុងព័ត៌មាននោះ។ យើងអាចបដិសេធសំណើដែលមានលក្ខណៈដដែលៗមិនសមហេតុផល ទាមទារការខិតខំប្រឹងប្រែងផ្នែកបច្ចេកទេសមិនសមាមាត្រ ធ្វើឱ្យប៉ះពាល់ដល់ភាពឯកជនរបស់អ្នកដ៏ទៃ គឺមិនសមហេតុសមផលបំផុត ឬសម្រាប់ការចូលប្រើប្រាស់ផ្សេងពីនេះ ដែលមិនបានតម្រូវដោយច្បាប់ក្នុងតំបន់។

ប្រសិនបើអ្នកស្នើការលុបព័ត៌មានផ្ទាល់ខ្លួន អ្នកទទួលស្គាល់ថា អ្នកប្រហែលជាមិនអាចចូលប្រើ ឬប្រើប្រាស់សេវាអាជីវកម្ម ហើយព័ត៌មានផ្ទាល់ខ្លួនដែលនៅសេសសល់អាចបន្តរស់នៅក្នុងកំណត់ត្រា និងបណ្ណសាររបស់ Samsung សម្រាប់ពេលខ្លះ ប៉ុន្តែ Samsung នឹងមិនប្រើប្រាស់ព័ត៌មាននោះសម្រាប់គោលបំណងផ្នែកពាណិជ្ជកម្មទេ។ អ្នកយល់ថា ទោះបីជាអ្នកស្នើការលុបក៏ដោយ, Samsung រក្សាសិទ្ធិក្នុងការរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬផ្នែកទាក់ទងនឹងវា ប្រសិនបើ Samsung បានផ្អាក កម្រិតកំណត់ ឬបញ្ឈប់ការចូលប្រើប្រាស់របស់អ្នកទៅកាន់គេហទំព័រដោយសារការរំលោភលើលក្ខខណ្ឌប្រើប្រាស់ Samsung នៅពេលចាំបាច់ដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់ Samsung ឬក្រុមហ៊ុន​បុត្រសម្ព័ន្ធនីមួយៗ ដៃគូអាជីវកម្ម និយោជិត ឬអតិថិជនរបស់យើង។

ដើម្បីធ្វើបច្ចុប្បន្នភាពចំណូលចិត្តរបស់អ្នក កម្រិតកំណត់ការទំនាក់ទំនងដែលអ្នកទទួលបានពីយើង ឬដាក់បញ្ជូនសំណើ សូមទាក់ទងមកយើង ដូចដែលបានបញ្ជាក់នៅក្នុងផ្នែក Contact ខាងក្រោម។

សេវាអាជីវកម្មអាចផ្តល់ជូនការលុបព័ត៌មាន និងការទំនាក់ទំនងមួយចំនួនអំពីផលិតផល សេវា និងការផ្សព្វផ្សាយនានា។ អ្នកអាចចូលប្រើការកំណត់ដើម្បីស្វែងយល់អំពីជម្រើសដែលអាចមានសម្រាប់អ្នកនៅពេលអ្នកប្រើសេវាអាជីវកម្ម។

តើយើងអាចរក្សាទុកព័ត៌មានរបស់អ្នកបានយូរប៉ុណ្ណា?

យើងប្រកាន់យកជំហានសមស្រប ដើម្បីធានាថា យើងរក្សាទុកព័ត៌មានអំពីអ្នកសម្រាប់តែរយៈពេលយូរចាំបាច់ សម្រាប់គោលបំណងដែលវាត្រូវបានប្រមូល ឬដូចដែលបានតម្រូវនៅក្រោមច្បាប់ជាធរមានប៉ុណ្ណោះ។

តំណភ្ជាប់ភាគីទីបី និងផលិតផលនៅលើសេវារបស់យើង

សេវាអាជីវកម្មរបស់យើងអាចភ្ជាប់ទៅកាន់គេហទំព័រ និងសេវាភាគីទីបី ដែលមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង។ យើងមិនទទួលខុសត្រូវចំពោះសន្តិសុខ ឬភាពឯកជននៃព័ត៌មានណាមួយដែលប្រមូលបានដោយគេហទំព័រ ឬសេវាផ្សេងទៀតឡើយ។ អ្នកគួរតែមានការប្រុងប្រយ័ត្ន ហើយពិនិត្យមើលសេចក្តីថ្លែងការណ៍ពីឯកជនភាពជាធរមានចំពោះគេហទំព័រ និងសេវាភាគីទីបីដែលអ្នកប្រើប្រាស់។

ខូគី ប៊ីខុន និងបច្ចេកវិទ្យាដែលស្រដៀងគ្នា

យើង ក៏ដូចជាភាគីទីបីមួយចំនួនដែលផ្តល់ខ្លឹមព័ត៌មាន ការផ្សាយពាណិជ្ជកម្ម ឬមុខងារផ្សេងទៀតនៅលើសេវាអាជីវកម្មរបស់យើង អាចប្រើប៊ីខុននៅក្នុងផ្នែកជាក់លាក់មួយចំនួននៃសេវាអាជីវកម្មរបស់យើង។

ប៊ីខុន

យើង រួមជាមួយនឹងភាគីទីបីមួយចំនួន ក៏អាចប្រើប្រាស់បច្ចេកវិទ្យា ដែលហៅថា ប៊ីខុន (ឬ “ភីសែល”) ដែលទំនាក់ទំនងព័ត៌មានពីឧបករណ៍របស់អ្នកទៅម៉ាស៊ីនមេ។ ប៊ីខុន អាចត្រូវបានបង្កប់នៅក្នុងខ្លឹមព័ត៌មានតាមអនឡាញ វីដេអូ និងអ៊ីមែល ហើយអាចអនុញ្ញាតឱ្យម៉ាស៊ីនមេអានប្រភេទព័ត៌មានជាក់លាក់មួយចំនួនពីឧបករណ៍របស់អ្នក ដឹងនៅពេលណាអ្នកបានមើលខ្លឹមព័ត៌មាន ឬសារអ៊ីមែលជាក់លាក់មួយ កំណត់ពេលវេលា និងកាលបរិច្ឆេទដែលអ្នកបានមើលប៊ីខុននោះ និងអាសយដ្ឋាន IP នៃឧបករណ៍របស់អ្នក។ យើង និងភាគីទីបីមួយចំនួន ប្រើប្រាស់ប៊ីខុន សម្រាប់គោលបំណងជាច្រើន រួមទាំងដើម្បីវិភាគការប្រើប្រាស់សេវាអាជីវកម្មរបស់យើង។

តាមរយៈការចូលប្រើប្រាស់ និងប្រើប្រាស់សេវាអាជីវកម្មរបស់យើង នោះអ្នកយល់ព្រមចំពោះឃ្លាំងផ្ទុកប៊ីខុន និងព័ត៌មានផ្សេងទៀតនៅលើឧបករណ៍របស់អ្នក។ អ្នកក៏យល់ព្រមក្នុងការចូលប្រើប៊ីខុន និងព័ត៌មានដោយយើង និងដោយភាគីទីបីដែលបានរៀបរាប់ខាងលើ។

ទំនាក់ទំនង

ប្រសិនបើអ្នកមានសំណួរណាមួយទាក់ទងនឹងគោលការណ៍នេះ សូមទាក់ទងយើងតាមរយៈ៖ dataprivacy@samsungknox.com